ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រើពាក្យសម្ដីធ្ងន់ៗទៅលើទណ្ឌិតសម រង្ស៊ី ដោយបានហៅ សម រង្ស៊ីជាពូជអាក្បត់បីជំនាន់។ ជីតាក្បត់ព្រះមហាក្សត្រ ឪពុកក្បត់ព្រះមហាក្សត្រ ហើយកូនក្បត់ព្រះមហាក្សត្រទៀត ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែងបែបនេះ​ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វាររាជធានីភ្នំពេញ នាថ្ងៃព្រឹកថ្ងៃទី ១៧ ខែតុលា​ ឆ្នាំ២០២២។ 

សម្តេចតេជោបន្តថា យប់មិញនេះគេអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំង សម្ដេច ។គេថា ត្រូវផ្តួលរលំ សម្ដេច ឱ្យបានឆ្នាំ ២០២៣ ។ ឆ្នាំ ២០២៣ ជាឆ្នាំបោះឆ្នោត តើលោកឯងចង់ផ្តួលរលំដោយ ប្រដាប់អាវុធឬ ? ផ្តាំទៅអ្នកណាទាក់​ទងជាមួយទណ្ឌិតត្រូវមានទោស។ 

សម្តេចតេជោ​ បន្តថា គេថា សម្ដេច មិនហ៊ានលាលែងពីតំណែងទេដោយសារខ្លាចតុលាការបារាំងចាប់ដាក់គុក ។សម្តេចនឹងទៅ ប្រជុំនៅព្រុច​សែល​ចាំមើលតើតុលាការបារាំងចាប់​ សម្ដេច​ ឬអត់ ។ សម្តេចបន្តថាពួកនេះកំពុងបោកប្រជាជន ។

សម្តេចតេជោ បានហៅ សម រង្ស៊ី ថាពូជអាក្បត់បីជំនាន់ ។ ជីតាក្បត់ជាតិក្បត់ព្រះមហាក្សត្រ ។ឪពុកក្បត់ព្រះមហាក្សត្រ ហើយកូនក្បត់ព្រះមហាក្សត្រទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ