ចំណែក​អ្នក​ដែល​ទទួល​បាន​សំឡេង​ច្រើន​បន្ទាប់ គឺ​ប្រធាន​គណបក្សប្រឆាំង​លោក​កេម៉ាល់ គីលីច្ស​​ដារ៉ូហ្គូ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥២,១៤%។ នេះបើតាមការចេ​ញផ្សាយដោយសារ​ព័ត៌មានAljazeera នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោក Erdogan បានបង្ហាញខ្លួននៅខាងក្រៅគេហដ្ឋានរបស់គាត់នៅ Uskudar នៃទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែ​ងដែ​​លគាត់បានច្រៀងចម្រៀងជាតិ មុនពេលអរគុណដល់ហ្វូងអ្នកគាំទ្រ។លោក Erdogan បាននិយា​យថា "យើងបានបញ្ចប់ការបោះឆ្នោតប្រធានាធិបតីជុំទីពីរជា​មួយនឹងការពេញចិត្តពីប្រជាជនរប​ស់​យើ​ង"។លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ទាំង ៨៥ លាន​នាក់​ក្នុង​ប្រទេស​គឺជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ពីរ​ជុំ​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា និង​ថ្ងៃ​ទី ២៨ ខែ​ឧសភា។

សូមបញ្ជាក់ថា ក្នុង​រយៈពេល ១៥ថ្ងៃ​កន្លង​ទៅ បេក្ខជន​អ៊ែរដូហ្កាន​វ័យ ៦៩ឆ្នាំ និង​បេក្ខជន​គីលីច្សដារ៉ូហ្គូ​វ័យ ៧៤ឆ្នាំ​បាន​ប្រឹងប្រែង​ឃោសនា និង​ព្យាយាម​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង ពិសេស​ទាញ​យក​សំឡេង​ឆ្នោត​ពី​គណបក្ស​ផ្សេង​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​តិចតួច​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី១។ ជាក់ស្តែង លោក​អ៊ែរដូហ្កាន​ទទួល​បាន​ការ​គាំទ្រ​ពី​បេក្ខជន​ប្រធាន​គណបក្ស​ជាតិនិយមជ្រុល​លោក Sinan Ogan

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ