ប្រទេសប៉េរូ បន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេលមួយខែទៀក្រោយមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល
LIMA៖ ប្រទេសប៉េរូបានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេលមួយខែទៀត នៅក្នុងរដ្ឋធានី Lima និងតំបន់ ២ ទៀតនៅភាគខាងត្បូង ដែលជាកន្លែងការតវ៉ាដ៏សាហាវប្រឆាំងនឹងរដ្ឋាភិបាល បានបង្កឱ្យមានអំពើហិង្សាដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ។
ប្រទេសប៉េរូបានប្រកាសជាលើកដំបូងនូវភាពអាសន្នទូទាំងប្រទេសរយៈពេលមួយខែ នៅពាក់កណ្តាលខែធ្នូ ភ្លាមៗបន្ទាប់ពីបាតុកម្មបានផ្ទុះឡើងជុំវិញការបណ្តេញអតីតប្រធានាធិបតីឆ្វេងនិយម លោក Pedro Castillo ដែលបានប៉ុនប៉ងរំលាយសភា និងការគ្រប់គ្រង ដោយចេញក្រឹត្យច្បាប់។យ៉ាងណាម៉ិញមានមនុស្សជាង៤០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខចាប់តាំងពីដើមខែធ្នូ។
វិធានការសង្គ្រោះបន្ទាន់ដែលបានបន្ថែមដែលបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Dina Boluarte កាលពីល្ងាចថ្ងៃសៅរ៍ បានផ្តល់អំណាចពិសេសដល់ប៉ូលីសនិងការកំណត់សេរីភាព រួមទាំងសិទ្ធិក្នុងការប្រមូលផ្តុំ ដែលអនុវត្តចំពោះទីក្រុង Lima និងតំបន់ភាគខាងត្បូងនៃ Puno និង Cusco ។ជាងនេះទៅទៀត នៅ Puno ជាកន្លែងដែលជនរងគ្រោះជិតពាក់កណ្តាលបានស្លាប់ ក៏មានការរឹតបន្តឹង រួមទាំង មានបម្រាមគោចររយៈពេល ១០ ថ្ងៃ ទៀតផង។
គួររំលឹកថា ក្រុមអ្នកតវ៉ាបានទាមទារឱ្យលោកប្រធានាធិបតី Dina Boluarte ចុះចេញពីតំណែង ហើយថា ប្រធានាធិបតីឆ្វេងនិយម លោក Pedro Castillo ដែលត្រូវបានចាប់ខ្លួនពីបទ "បះបោរ" ត្រូវតែដោះលែងវិញ។ NR