ស្វីស៖គណៈកម្មាធិការគោល នយោបាយសន្តិសុខ នៃសភានៅទីក្រុង Bern ប្រទេសស្វីស បានបោះឆ្នោត កាលពីថ្ងៃអង្គារ ក្នុងការអនុញ្ញាតឱ្យប្រទេសភាគី ទីបី ចែកចាយអាវុធ ដែលផលិតដោយស្វីស ទៅកាន់អ៊ុយក្រែនបាន ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

សូមបញ្ជាក់ថាប្រទេសស្វីសមានច្បាប់ ហាមឃាត់ការនាំចេញ បែបនេះទៅកាន់ប្រទេស ដែលពាក់ព័ន្ធនឹងជម្លោះអន្តរជាតិ ។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានសំឡេងគាំទ្រចំនួន ១៤ និងប្រឆាំងចំនួន ១១សំឡេង គណៈកម្មាធិការ បានអនុម័តលើចលនា កែប្រែច្បាប់សម្ភារៈសង្គ្រាម ដូច្នេះវានឹងលែងទាមទារការប្រកាសពីការ មិននាំចេញឡើងវិញនៃបណ្តាប្រទេស សហភាពអឺរ៉ុប ដែលមានបំណងផ្គត់ផ្គង់ អាវុធឱ្យទីក្រុងគៀវ ។


សេចក្តីថ្លែងការណ៍បានបន្ថែមថា“ភាគច្រើននៃគណៈកម្មាការ បានចាត់ទុកថា ប្រទេសស្វីសគួរតែរួមចំណែកដល់សន្តិសុខអឺរ៉ុបដោយឆ្លងកាត់តាមរយៈការ ផ្តល់ជំនួយដ៏សំខាន់បន្ថែមទៀត ដល់អ៊ុយក្រែន” ។


គួរបញ្ជាក់ថា ការផ្លាស់ប្តូរគួរតែត្រូវបានអនុម័ត “យ៉ាងឆាប់រហ័ស”ហើយនៅតែ មានរហូតដល់ចុងឆ្នាំ ២០២៥ នេះបើយោងតាមសំណើច្បាប់ ។ រដ្ឋាភិបាលស្វីសនៅតែអាចវេតូការ ផ្ទេរសព្វាវុធក្នុងករណីដែលវា នឹងបង្កហានិភ័យ “ធំ” ដល់គោលនយោបាយការបរទេស របស់ស្វីស។ សំណើច្បាប់នេះនឹងទៅដល់សភា ពេញលេញដើម្បីបោះឆ្នោត ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ