លោកប្រធានាធិបតីកូរ៉ែខាងត្បូង Yoon Suk Yeol និង ជំទាវទីមួយ ជួយព្យាបាល« កុមារកម្ពុជា »ម្នាក់ឱ្យរួចផុតពីជំងឺបេះដូង
1 ឆ្នាំ មុន
សេអ៊ូល៖ លោកប្រធានាធិបតីកូរ៉ែខាងត្បូង Yoon Suk Yeol និង ជំទាវទីមួយ Kim Keon Hee បាន ជួបជាមួយកុមារកម្ពុជាដែលបានទទួលការវះកាត់បេះដូងនៅទីក្រុងសេអ៊ូល។ លោកស្រី គីម បាន ជួបកុមារាអាយុ ១៤ ឆ្នាំដែលមានឈ្មោះ អោក រដ្ឋា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈពេ លដែល លោកស្រីកំពុងអមដំណើរលោកប្រធានាធិបតីក្នុងដំណើរកម្សាន្តផ្លូវការមកកាន់ប្រទេសកម្ពុជា។
ក្មេងប្រុសនេះ មានជំងឺបេះដូងពីកំណើត។រដ្ឋាបានទទួលការវះកាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូលក្នុងខែធ្នូ។
គួរបញ្ជាក់ថា កុមាររា អោក រដ្ឋា បានទទួលការវះកាត់បេះដូងក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនមានលទ្ធភាព គ្រប់គ្រាន់នោះទេ ដោយសារតែគ្រួសាររបស់រដ្ឋាជួបការលំបាកផ្នែកសេដ្ឋកិច្ច ជាសំណាងល្អកំឡុងពេល ដំណើរទស្សនកិច្ចលោកស្រី Kim ទៅកាន់មន្ទីពេទ្យដែលរដ្ឋាកំពុងសម្រាកព្យាបាលលោ កស្រីក៏បាន យករដ្ឋាទៅព្យាបាលនៅប្រទេសកូរ៉េតែម្តង៕