អាជ្ញាធរប៉ាគីស្ថាន៖ក្រុមក្មេងទំនើង វះយកក្រលៀនពីអ្នកជំងឺរាប់រយនាក់ ទៅលក់ឱ្យអ្នកដែលមានទ្រព្យសម្បត្តិច្រើន
ប៉ាគីស្ថាន ៖ អាជ្ញាធរប៉ាគីស្ថានបាននិយាយថា ប៉ូលីសនៅភាគខាងកើតប្រទេសប៉ាគីស្ថាន បានកម្ទេច ក្រុមវះកាត់សរីរាង្គខុសច្បាប់ ដោយចាប់ខ្លួនមនុស្សប្រាំបីនាក់សម្រាប់ការវះកាត់យកក្រលៀនចេញ ពីអ្នកជំងឺរាប់រយនាក់ ដើម្បីលក់ឱ្យអ្នកមានទ្រព្យសម្បត្តិដែលត្រូវការការប្តូរសរីរាង្គ។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។
លោក Mohsin Naqvi ប្រមុខរដ្ឋប៉ាគីស្ថានបាននិយាយថា មេដឹកនាំក្រុមក្មេងទំនើងដែលត្រូវបានគេ កំណត់ថាជា វេជ្ជបណ្ឌិត Fawad ត្រូវបានចោទប្រកាន់ថាបានធ្វើប្រតិបត្តិការចំនួន ៣២៨ដង លើមនុស្សដើម្បីយកក្រលៀនរបស់ពួកគេ ហើយលក់ ឱ្យទៅអតិថិជនក្នុងតម្លៃរហូតដល់ ១០ លានរូពី ប៉ាគីស្ថាន ស្មើនឹង ៣៤០០០ដុល្លារក្នុង ម្នាក់ៗ។
លោក Naqvi បាននិយាយថា ក្រុមFawad ត្រូវបានចោទប្រកាន់ថា បានជួយក្នុងប្រតិបត្តិការ ដោយជាង ជួសជុលរថយន្តដែលមិនបញ្ចេញឈ្មោះ ដែលគ្រប់គ្រងការប្រើថ្នាំសន្លប់។នាយករដ្ឋមន្រ្តីបាននិយាយថា ក្រុមក្មេងទំនើងបានល្បួងអ្នកជំងឺពីមន្ទីរពេទ្យ និងធ្វើប្រតិបត្តិការ ឯកជននៅក្នុងតំបន់ Taxila ទីក្រុង Lahore និងនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។
លោក Naqvi បាននិយាយថា ពួកគេអាចធ្វើរឿងនេះបាននៅក្នុង Kashmir ដោយសារតែមិនមានច្បាប់ ស្តីពីការប្តូរក្រលៀន ដូច្នេះវាងាយស្រួលសម្រាប់ពួកគេក្នុងការអនុវត្តប្រតិបត្តិការនៅទីនោះ ។បើតាមលោកនាយករដ្ឋមន្ត្រីបាននិយាយថា មនុស្សបីនាក់ត្រូវបានបញ្ជាក់ថាស្លាប់មកទល់ពេលនេះ ប៉ុន្តែអាជ្ញាធរនៅតែបញ្ជាក់ពីទិន្នន័យ៕