អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអង្គារបន្ទាប់ពីការបះបោរស្តាំនិយមចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។

ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

គួរបញ្ជាក់ថា លោក McCarthy បានជាប់ឆ្នោតជាប្រធានរដ្ឋសភា កាលពីថ្ងៃទី១៥ខែមករា បើទោះបីជាមានការប៉ុនប៉ងរារាំង ពីសំណាក់គណបក្សសាធារណរដ្ឋ ក៏ដោយ។តំណែងជាប្រធានរដ្ឋសភារយៈពេល២៦៩ថ្ងៃ របស់លោក McCarthy គឺជាអាណត្តិដ៏ខ្លីបំផុតទីពីរក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីលោក Michael C. Kerr ដែលកាន់តួនាទីនេះបានរយៈពេល២៥៧ថ្ងៃ ហើយទទួលមរណភាពក្នុងពេលកាន់តំណែងនៅឆ្នាំ១៨៧៦៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ