ថៃ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA) និយាយថា ផ្កាយរណបគន្លងផែនដីទាបរបស់ប្រទេសថៃ ឈ្មោះ Theos-2 ត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅម៉ោង៨:៣៦ព្រឹកថ្ងៃចន្ទ ពីមជ្ឈមណ្ឌលអវកាស Guiana។

ផ្កាយរណបអង្កេតផែនដី Theos-2 ត្រូវបានបង្កើតឡើងដោយ GISTDA និងក្រុមហ៊ុន Airbus សម្រាប់ថតរូបភាពពីលំហ បន្តវេនពីបេសកកម្ម Theos-1 ដែលបាញ់បង្ហោះក្នុងឆ្នាំ២០០៨។នឹងចំណាយពេលមួយខែ ឬពីរខែទៀត ដើម្បីពិនិត្យមើលប្រព័ន្ធផ្សេងៗនៃផ្កាយរណប រួមទាំងសមត្ថភាពថតរូប មុនពេលដែលវាអាចចាប់ផ្តើមបេសកកម្មបាន។

GISTDA បន្ថែមថា Theos-2 អាចថតរូបភាពដែលមានកម្រិតច្បាស់ខ្ពស់ក្នុងទំហំរហូតដល់ ៥០សង់ទីម៉ែត្រ និងស្កេនផ្ទៃប្រហែល ៧៤០០០គីឡូម៉ែត្រការ៉េ ក្នុងមួយថ្ងៃ។ទីភ្នាក់ងារនេះបញ្ជាក់ថា ព័ត៌មានភូមិសាស្ត្រដែលនឹងទទួលបានដោយផ្កាយរណបនេះ នឹងជួយប្រទេសថៃ រៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ