កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើដំណើរតាមរថភ្លើងពាសដែក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងជំនួបនេះដែរ ត្រូវបានគេសន្និដ្ឋានថា លោក ពូទីន កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង សម្រាប់យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកបច្ចេកវិទ្យាទំនើបៗសម្រាប់ការអភិវឌ្ឍផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងជំនួយស្បៀងអាហារ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា វិមានក្រឹមឡាំងក៏បានទទួលផងដែរពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ដែលនឹងត្រូវជួបលោក ពូទីន នៅឯ ទីក្រុងVladivostok ជាទីដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ