លោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង ទទួលបានសារអបអរសាទ ពីមេដឹកនាំចិន និងរុស្ស៊ី ក្នុងខួបលើកទី៧៥នៃការបង្កើតប្រទេសកូរ៉េខាងជើង
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា លោក Kim Jong Un បានចូលរួម "ទស្សនាក្បួនព្យុះហយាត្រាយោធា" ជាមួយកូនស្រីរបស់គាត់ក្នុងប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ៩ ខែកញ្ញ ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា កងកម្លាំងប៉ារ៉ា និងកម្មករឧស្សាហកម្មបានដើរក្បួននៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង ។លោក គីម បានចូលរួមក្នុងក្បួនដង្ហែរជាមួយកូនស្រីរបស់គាត់ ដែលមានឈ្មោះថា Kim Ju Ae សម្រាបខួបនេះដែរ លោកគីមបានទទួលសារអបអរសាទរពីលោក Xi Jinping មេដឹកនាំប្រទេសចិន និងលោក Vladimir Putin មេដឹកនាំប្រទេសរុស្ស៊ី ។
លោក ពូទីន មេដឹកនាំរុស្ស៊ីបានសរសេរថា« ទំនាក់ទំនងរវាងប្រទេសទាំងពីរបាន "អភិវឌ្ឍមិនឈប់ឈរលើគោលការណ៍មិត្តភាព ភាពជាអ្នកជិតខាងល្អ និងការគោរពគ្នាទៅវិញទៅមក" ដោយបន្ថែមថា លោកជឿជាក់ថាពួកគេនឹង "ពង្រីកទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ»។ យើងនឹងរួមចំណែកដល់ការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ និងអាស៊ីអាគ្នេយ៍" នេះបើយោងតាម KCNA ។
ដោយឡែក លិខិតរបស់លោក Xi មេដឹកនាំចិនបាននិយាយថា ប្រទេសរបស់លោក "ត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការកម្រិតការងារ និងលើកកម្ពស់ទំនាក់ទំនងចិន-កូរ៉េខាងជើង" ជាមួយទីក្រុងព្យុងយ៉ាង៕