ភ្នំពេញ  ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានឱ្យដឹងថា  កម្ពុជា នាំចេញបង្កងកណ្តូបរស់ ចំនួន  ៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន។ 

នាកាសអញ្ជើញជួបក្រុមអ្នកសារព័ត៌មានមុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោមគម្រោង CAPFish នៅរាធានី-ខេត្ដចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, កណ្ដាល, កំពង់ធំ និងសៀមរាប នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣  លោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបាននាំចេញជាលើកដំបូង នូវវារីរស់ (បង្កងកណ្ដូប) ទៅកាន់ទីផ្សារប្រទេសចិន ហើយការនាំចេញនេះ បានធ្វើឡើង កាលម្សិលមិញ ក្នុងបរិមាណ៤៥គីឡូក្រាម»។

បើតាមការបញ្ជាក់ របស់លោកស្រី អ៉ឺម រចនា ការនាំចេញវារីស្រស់ (បង្កងកណ្ដូបពីរ) នេះ គឺបានធ្វើការនាំចេញ កាលពីម្សិលមិញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈបច្ចុប្បន្ន បង្កងកណ្តូប ដែលនាំចេញនេះ ត្រូវបានដល់ប្រទេសចិនហើយ។

សូមរំលឹកថា  កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ