អាមេរិក៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក Jon Kirby បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន ២៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារកាលពីចុងសប្តាហ៍មុន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៣។

លោកបានបន្ថែមថា ពលរដ្ឋអាមេរិក ១៤ នាក់ផ្សេងទៀតក៏កំពុងបាត់ខ្លួន។រដ្ឋាភិបាលអាមេរិកធ្លាប់បាននិយាយថា ខ្លួនកំពុងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋអាមេរិកណាដែលចង់ចាកចេញពីអ៊ីស្រាអែល។

យ៉ាងហោចណាស់មនុស្ស ៣ពាន់នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សាត្រូវបានសម្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីក្រុមហាម៉ាស់បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍ ដែលជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រកាសសង្រ្គាម និងបង្កើតរដ្ឋាភិបាលគ្រាអាសន្ន និងគណៈរដ្ឋមន្ត្រីសម័យសង្គ្រាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ