អ៊ីស្រាអែល ប្រកាសដកទូតខ្លួនចេញពីប្រទេសចំនួន៣ភ្លាមៗ ក្រោយប្រទេសទាំង៣នេះប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ
អ៊ីស្រាអែល៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ប្រទេសន័រវេស អៀរឡង់ និងអេស្ប៉ាញ ពួកគេនឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤។
ជាការឆ្លើយតប ចំពោះចំណាត់ការរបស់ប្រទេសទាំង៣ អ៊ីស្រាអែលបានថ្កោលទោសការសម្រេចចិត្តនេះ ហើយបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសទាំងបីត្រឡប់មកមាតុប្រទេសវិញ។
មន្ត្រីប៉ាឡេស្ទីន បានស្វាគមន៍សេចក្ដីប្រកាសនេះ ខណៈការបញ្ជាក់អំពីដំណើរស្វែងរកភាពជារដ្ឋឯករាជ្យ ដែលមានរយៈពេលជាច្រើនទសវត្សរ៍របស់ពួកគេនៅរដ្ឋធានីហ្សេរុយសាឡឹមខាងកើត តំបន់ West Bank និងតំបន់ហ្កាហ្សា ជាទឹកដីអ៊ីស្រាអែលបានរឹបអូសក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧។
ប្រទេសចំនួន១៤០ប្រទេស ច្រើនជាង២ភាគ៣ នៃសមាជិកអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ទន្ទឹមនឹងសេចក្ដីប្រកាសកាលពីថ្ងៃពុធទី២២ឧសភា អាចបង្កើនសន្ទុះដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ក្នុងការប្រមូលផ្តុំការរិះគន់ចំពោះការប្រព្រឹត្តរបស់រដ្ឋធានីហ្សេរ៊ុយហ្សាឡិម នៅក្នុងតំបន់ហ្កាហ្សា។
សូមបញ្ជាក់ថា ចំពោះករណីនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់យ៉ាហ៊ូ ប្រឆាំងយ៉ាងដាច់អហង្កការចំពោះការហែកខ្លួនចេញរបស់រដ្ឋប៉ាឡេស្ទីន។ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយ ន័រវេស អៀរឡង់ និងអេស្បាញ គឺជាការបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អ៊ីស្រាអែលជាលើកទីពីរក្នុងសប្តាហ៍នេះ បន្ទាប់ពីប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបាននិយាយថា លោកនឹងស្វែងរកដីកាចាប់ខ្លួន លោក នេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិរបស់លោក ជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ដែលអ៊ីស្រាអែលបានបដិសេធយ៉ាងខ្លាំង៕