អ៊ីស្រាអែល៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បាននិយាយថា លោកបានទទួលយកការសុំទោសពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះការលើកឡើងដ៏ចម្រូងចម្រាស់របស់អ្នកកាទូតរុស្ស៊ី ដែលបានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា ហ៊ីត្លែរមានឈាមជ័រជាជនជាតិជ្វីហ្វដែលនេះ ហាក់ជាការមើលងាយដល់ការស្លាប់របស់ជនជាតិជ្វីហ្វ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានធ្វើអត្ថាធិប្បាយអំពី Holocaust ដែលជាការប្រមាថយ៉ាងខ្លាំងដល់ជនជាតិយូដា។

នៅពេលសួរនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអ៊ីតាលីអំពីការអះអាងរបស់រុស្ស៊ីដែលថាខ្លួនបានលុកលុយអ៊ុយក្រែនដើម្បី "បំផ្លាញ" ប្រទេសនោះ លោក Lavrov បាននិយាយថា អ៊ុយក្រែនមានធាតុផ្សំណាស៊ី ទោះបីជាប្រធានាធិបតីរបស់ខ្លួនគឺលោក Volodymyr Zelenskyy ជាជនជាតិជ្វីហ្វក៏ដោយ។“តាមគំនិតរបស់ខ្ញុំ ហ៊ីត្លែរក៏មានដើមកំណើតជ្វីហ្វដែរ ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានរិះគន់រុស្ស៊ីយ៉ាងចាស់ដៃ ជុំវិញការឈ្លានពាននោះ បានហៅសេចក្តីថ្លែងការណ៍របស់លោក Lavrov ថា "មិនអាចលើកលែងបាន និងរឿងអាស្រូវ និងជាកំហុសប្រវត្តិសាស្ត្រដ៏អាក្រក់"។

ដោយឡែកចំពោះ ការនិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់មកសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលបាននិយាយថាលោកពូទីនបានសុំទោស។ផ្ទុយទៅវិញ អ្នកនាំពាក្យរបស់រុស្ស៊ីបាននិយាយថា ក្នុងការសន្ទនារតាមទូរសព្ទ ពួកគេសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្គាល់ការបរាជ័យរបស់ណាស៊ីក្នុងសង្គ្រាមលោកលើកទី ២ ដែលរុស្ស៊ីប្រារព្ធនៅថ្ងៃចន្ទតែប៉ុណ្ណោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ