ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេល ៥ឆ្នាំកន្លងនេះ ចាប់ពីឆ្នាំ២០១៨-២០២២ កម្ពុជារក្សាបានសន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស ទោះបីក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ទាំងក្នុង និងក្រៅប្រទេស បង្កហានិភ័យមកលើសេដ្ឋកិច្ចសង្គមកម្ពុជាក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» ប្រារព្ធឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ខៀវ សុភ័គ បានថ្លែងថា «ពិតណាស់ថា សភាពការណ៍សន្តិសុខ និងវិបត្តិសុខភាពសាធារណៈជាសកល ការប្រែប្រួលអាកាសធាតុ បូករួមទាំងសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនៅក្នុង និងក្រៅប្រទេស បានបង្កហានិភ័យ មកលើសេដ្ឋកិច្ច សង្គមរបស់យើង ប៉ុន្តែនៅក្នុងរយៈពេល ៥ឆ្នាំនេះ កម្ពុជាមានមោទនភាព ដោយនៅតែរក្សាបាន សន្តិភាពពេញលេញបរិបូរណ៍ទូទាំងប្រទេស និងការឯកភាពផ្ទៃក្នុងជាតិ ស្ថាប័នកំពូលនានារបស់ជាតិ និងគ្រប់ ព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ត្រូវបានដំណើរការដោយរលូន និងមានសុវត្ថិភាព ទាំងស្រុង បញ្ចៀសបាននូវអំពើភេរវកម្ម»។

លោក បន្ដថា ខណៈប្រទេសនៅក្នុង និងក្រៅតំបន់ រងការវាយប្រហារដោយអំពើ នេះ ៥.៧៩៤លើក/៥៥ប្រទេស ព្រមទាំងទប់ស្កាត់បានដោយជោគជ័យនូវឧបាយកល និងសកម្មភាពបដិវត្តន៍ ពណ៌ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈសិទ្ធិសេរីភាពនៃការជួបជុំ ការសម្តែងមតិរបស់ប្រជា ពលរដ្ឋគ្រប់ៗរូប ត្រូវបានធានាការពារស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹង និងលើកកម្ពស់នីតិរដ្ឋ ការគោរពអនុវត្ត ច្បាប់ និងការលើកកម្ពស់យុត្តិធម៌សង្គម។

លោក រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា រយៈពេល ៥ឆ្នាំ (២០១៨-២០២២) ក្នុងរបត់នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជាបានពុះពារឆ្លងកាត់ប្រកបដោយជោគជ័យនូវបញ្ហា ប្រឈមជាច្រើន ដែលកើតចេញពីកត្តាសត្យានុម័តផង និងកត្តាអត្តនោម័តផង ។ ជាក់ស្តែង កាផ្ទុះឡើងនៃជំងឺ រាតត្បាតសកលកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនទូទាំងសកលលោក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ