កំណាយផូស៊ីលដើមឈើថ្មដែលអាច មានអាយុកាលរាប់ពាន់ឆ្នាំ ប្រវែង១៧ម៉ែត្រ មានឫស បំណែកស្លឹក សំបក ត្រូវបានរកឃើញ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ រតនគិរី
4 ឆ្នាំ មុន
កំណាយផូស៊ីលដើមឈើថ្ម ២០២០ ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ រតនគិរី ដែលមានទំរង់ជាដើមឈើថ្មប្រវែង១៧ម៉ែត្រ មានឫស បំណែកស្លឹក សំបក ត្រូវបានកំណាយ ដោយក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន និងស្ថិតក្រោមការការពារអភិរក្សរបស់ឆ្មាំនៃមន្ទីរបរិស្ថានខេត្តរតនគិរី។
បើតាមការឱ្យដឹងពីអ្នកជំនាញជាផូស៊ីលដើមឈើបានន័យថា ជាដើមឈើ បានក្លាយជាថ្ម ប្រហែលជាឈើនេះនៅក្បែរសមុទ្រ ទើបវាអាចមានឱកាសច្រើនប្រែក្លាយ ជាថ្មបាន ។ ម្យ៉ាង ដោយសារឈើនេះមានស្រទាប់ដីគ្របជិតឆាប់រហ័ស មិនមានឱកាសឲ្យអុកស៊ីសែនឆ្លងកាត់ ធ្វើឲ្យឈើនេះ មិនអាចពុកផុយទៅបាន ពីព្រោះឈើអាចពុកផុយទៅបានដោយសារអុកស៊ីសែនឆ្លងកាត់ និងដោយសារបាក់តារីផ្សេងៗ ហើយវាត្រូវចំណាយពេលរាប់ពាន់រាប់លានឆ្នាំឯណោះទើបអាចក្លាយជាថ្មបាន ៕SP