វៀតណាម ប្រកាសករណីអ្នកស្លាប់ដោយសារកូវីដ១៩ចំនួនអ្នក៣៤២នាក់ទៀត ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤,៤៨៩នាក់
3 ឆ្នាំ មុន
វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ៨,៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាម សារព័ត៌មាន VietNam News នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះនៅក្នុងថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៤២នាក់ទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៣៦,៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៥,១៥៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤,៤៨៩នាក់៕SP