ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ មកដល់ពេលនេះព្រះសង្ឃចំនួន២១២អង្គ បានឆ្លងជំងឺកូវីដ១៩ និងព្រះសង្ឃ១អង្គបានសុគត
ភ្នំពេញ៖ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលផ្ទុះក្នុងព្រឹត្តិការណ៍២០កុម្ភៈ រហូត ដល់ពេលនេះ បានធ្វើឱ្យព្រះសង្ឃក្នុងវិស័យព្រះពុទ្ធសាសនា ព្រះសង្ឃចំនួន២១២អង្គ បានឆ្លងជំងឺកូវីដ១៩ ព្រមទាំងសុគតព្រះសង្ឃ១អង្គផងដែរ ។នេះបើតាមការបញ្ជាក់របស់លោកលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ប្រាប់សារព័ត៌មានក្នុងស្រុកមួយនៅថ្ងៃទី២៨ ខែកក្កដានេះ។
ព្រះសង្ឃដែលបានឆ្លងជំងឺកូវីដ-១៩ និងវត្តដែលកំពុងធ្វើចត្តាឡីស័ក និងវត្តបានបញ្ចប់ការធ្វើចត្តាឡីស័ក នៅក្នុងរាជធានីភ្នំពេញរួមមាន ៖វត្តសារាវ័ន្តតេជោ ព្រះសង្ឃបានឆ្លង ចំនួន ៥០អង្គ ជាសះស្បើយ៤៩អង្គ សុគត១អង្គ ,វត្តបទុមវតី ព្រះសង្ឃបានឆ្លងចំនួន១៤អង្គ ជាសះស្បើយ១អង្គ សម្រាកព្យាបាល១៣អង្គ កំពុងធ្វើចត្តាឡីស័ក,វត្តកោះមេត្តាពោធិវង្ស ព្រះសង្ឃបានឆ្លង ចំនួន ៧អង្គ ជាសះស្បើយ៧អង្គ , វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ព្រះសង្ឃបានឆ្លង ចំនួន ៣៧អង្គ ជាសះស្បើយ៣៧អង្គ ។
វត្តដំបូកខ្ពស់ ព្រះសង្ឃបានឆ្លងចំនួន៣អង្គ ,វគ្គមហាមន្ត្រី ព្រះសង្ឃបានចំនួន ៤៨អង្គ ជ សះស្បើយ៤១អង្គ កំពុងសម្រាកព្យាបាល៧អង្គ ,វត្តសាក់សំពៅ ព្រះសង្ឃបានឆ្លង ចំនួន២អង្គ ជាសះស្បើយ២អង្គ ,វគ្គតេជោឧកញ៉ាវាំង ព្រះសង្ឃបានឆ្លងចំនួន២អង្គ ,វត្តវារិន្ទព្រែកលៀប ព្រះសង្ឃបានឆ្លង ចំនួន ២១អង្គ ,វត្តទួលទំពូង ព្រះសង្ឃបានឆ្លងជំងឺកូវីដ១៩មានចំនួន២០អង្គ ,វត្តអរុណវតី ព្រះសង្ឃបានឆ្លងចំនួន៤អង្គ,វត្តជុំព្រះសង្ឃ បានឆ្លងចំនួន៤អង្គ ៕SP