ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក) ប្រមាណ ១០១កញ្ចប់ច្រកនៅក្នុងថង់តែ មិនទាន់ដឹងទម្ងន់ពិតប្រាកដ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ករណីបទល្មើសគ្រឿងញៀន ១០១កញ្ចប់ ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ៕