អ៊ុយក្រែន៖ ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសលាលែងពីតំណែង បន្ទាប់ពីហេតុការណ៍ធ្លាក់មីស៊ីលលើអគារលំនៅដ្ឋានៅទីក្រុង Dnepr ។

ការប្រកាសលាលែងពីតំណែងរបស់លោក Aleksey Arestovich កើតឡើង បន្ទាប់ពីលោកបានសារភាពថា អគារលំនៅដ្ឋាននៅទីក្រុង Dnepr រងការខ្ទេចខ្ទី និងបានសម្លាប់មនុស្សរាប់សិបនាក់នោះ គឺដោយសារតែកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ទើបជាហេតុធ្វើឲ្យមីស៊ីលធ្លាក់លើអគារនោះតែម្ដង ។


សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន បានកើនដល់ ៣៥ នាក់ ហើយក្រុមអ្នកជួយសង្គ្រោះនៅកំពុងបន្តរុករកអ្នកដែលនៅរស់រានមានជីវិត។ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនេះបានកើតឡើងកាលពីថ្ងៃសៅរ៍។

បញ្ជាការដ្ឋានកងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានបញ្ជាក់ថា មីស៊ីល Kh-22 នេះត្រូវបានបាញ់ចេញពីតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ មន្ត្រីយោធាអ៊ុយក្រែនថា កងទ័ពអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល ២១ គ្រាប់ក្នុងចំណោមមីស៊ីលទាំង ៣៣ គ្រាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ