ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការបានកើនឡើងពី២.១% ដល់ ២.៩% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។

យោងតាមរបាយការណ៍ស្ដីពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ឥណទានមិនដំណើរការ ជាឥណទានដែលអតិថិជនបង់យឺតយ៉ាវលើសពី៣០ថ្ងៃ, ៦០ថ្ងៃ, ៩០ថ្ងៃ, ១៨០ថ្ងៃ ឬ៣៦០ថ្ងៃ។


របាយការណ៍ បានបញ្ជាក់ថា «បន្ទាប់ពីការបញ្ចប់វិធានការបន្ធូបន្ថយបទប្បញ្ញាតិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការ បានកើនឡើងពី២.១% ដល់ ២.៩% ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ សន្ទនីយភាព និងដើមទុនមានកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ដូចជា ប្រព័ន្ធធនាគារទាំងមូលអាចឆ្លើយតបនឹងតម្រូវការសាច់ប្រាក់ របស់អតិថិជនបានគ្រប់គ្រាន់ និងគ្រប់គ្រងហានិភ័យបានយ៉ាងមានប្រសិទ្ធភាព»។


របាយការណ៍ បានឲ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារ ៨៥ភាគរយនៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ប្រព័ន្ធធនាគារបន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន ១៦.៣ភាគរយត្រូវផ្តល់ទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ