ប្រភពបានអោយដឹងថា តុលាការមីយ៉ាន់ម៉ាពន្យារពេលសាលក្រមក្នុងសវនាការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ដល់ថ្ងៃទី២៧ ខែធ្នូ
មីយ៉ាន់ម៉ា៖ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា កាលពីថ្ងៃច័ន្ទ បានពន្យារពេលសាលក្រមចុងក្រោយបង្អស់ក្នុងការកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ដល់ថ្ងៃទី ២៧ ខែធ្នូ នេះបើយោងតាមប្រភពដែលដឹងពីដំណើរការនីតិវិធីបាននិយាយ។
តុលាការបានកាត់ទោសដោយចោទប្រកាន់ពីបទកាន់កាប់វិទ្យុទាក់ទងដោយគ្មានអាជ្ញាប័ណ្ណ និងឧបករណ៍ញុះញង់ ដែលមានទោសអតិបរមាដាក់ពន្ធនាគាររយៈពេលពី ១ ទៅ ៣ឆ្នាំ។ ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា ចៅក្រមមិនបានប្រាប់ពីហេតុផលនៃការពន្យារពេលនេះទេ។
ការពន្យារពេលនេះកើតឡើងបន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី៦ ខែធ្នូ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទញុះញង់ និងបំពានច្បាប់នៃមេរោគរាតត្បាត។ ការកាត់ទោសរបស់លោកស្រីក្រោយមកត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ២ឆ្នាំ វិញ នៃការឃុំខ្លួននៅក្នុងទីតាំងបច្ចុប្បន្នរបស់លោកស្រី ដែលមិនត្រូវបានបង្ហាញឡើយ។
ជាងនេះទៅទៀត ប្រភពដដែលក៏បានអោយដឹងថា ក្នុងសវនាការរបស់តុលាការថ្មីៗបំផុតរបស់លោកស្រី អ៊ុងសាន ស៊ូជី លោកស្រីស្លៀកពាក់ឯកសណ្ឋានអ្នកទោសក្នុងប្រទេសមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ថា តាមរយៈការចេញផ្សាយកាលពីសប្តាហ៍មុននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មេដឹកនាំយោធា លោក Min Aung Hlaing បាននិយាយថា លោកស្រី ស៊ូជី និង លោក Win Myint នឹងនៅទីតាំងដដែលក្នុងអំឡុងពេលសវនាការរបស់ពួកគេ ហើយនឹងមិនត្រូវបានគេបញ្ជូនទៅពន្ធនាគារឡើយ។ NR