កោះកុង ៖ ថ្លែងចេញពីទឹកដីខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ដោយចំអកទៅកាន់អ្នកប្រកាសស្នេហាបរិស្ថាន តែពេលមានសង្គ្រាមនាំគ្នារត់បាត់ដោយមិនហ៊ានចូលរួមប្រយុទ្ធនោះទេ ។

ការលើកឡើងរបស់សម្តេចនេះ ព្រោះទឹកដីកោះកុងជាទីកន្លែងមួយដែលសំបូរព្រៃឈើ ហើយមានក្រុមដែលតាំងខ្លួនឯងជាអ្នកស្រឡាញ់បរិស្ថាន មានមេក្រុមជាជនបរទេសឈ្មោះ អាឡិច ជ្រកក្រោមផ្លាក “មាតាធម្មជាតិ” បានអះអាងថា ពួកខ្លួនផុសផុលការពារបរិស្ថាន។

ចំពោះករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា «បើគ្មានសន្តិភាពតំបន់ទាំងអស់នោះ តើមានប្រជាពលរដ្ឋទៅរស់នៅរួចទេ! អ្នកខ្លះឥឡូវតាំងខ្លួនជាអ្នកស្រឡាញ់ធម្មជាតិ ទាំងបរទេស ខ្លះចូលទៅធ្វើកម្មភាពនៅតំបន់នោះថា ខ្លួនការពារបរិស្ថាន ប៉ុន្តែកាលពេលសង្គ្រាមវៃគ្នាចាំគ្នានាំចូលតាស់»។

ជាមួយគ្នានេះ សម្តេចធិបតី បន្តថា មានពលរដ្ឋខ្លះគ្រាន់តែរាជរដ្ឋាភិបាលធ្វើការតភ្លើងឲ្យប្រជាពលរដ្ឋប្រើប្រាស់ ពីរឬបីឃុំ ពួកគេមិនព្រមស្នើមកសុំតទេ ប៉ុន្តែក្រោយតរួច ពួកគេក៏បានស្នើសុំប្រើប្រាស់ដែរ ។ តែដល់សួរថា ហេតុអ្វីពេលមុនម៉េចមិនតភ្ជាប់ប្រើប្រាស់ «គាត់ថាមានអ្នកខ្លះថា កុំត»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ