អាមេរិក ៖ មនុស្សម្នាក់បានស្លាប់ និងចំនួន១២នាក់ផ្សេងទៀត បានជាប់នៅក្រោមដីដែលមានជម្រៅ ១,០០០ហ្វីត ស្មើនឹងប្រវែង៣០៥ម៉ែត្រ នៅក្រោមដីក្នុងអណ្តូងរ៉ែមាស មួយកន្លែងនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដោយសារបញ្ហាឧបករណ៍ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤។

បុគ្គលទាំងនោះជាផ្នែកមួយនៃក្រុមទេសចរណ៍ ហើយបានជាប់គាំងនៅជិតបាតអណ្តូងរ៉ែមាស Mollie Kathleen ក្នុងទីក្រុង Cripple Creek តំបន់ Teller County រដ្ឋ Colorado ប្រហែលពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ ។យោងតាមការបង្ហោះពី ការិយាល័យតម្រួតប្រចាំខេត្ត Teller បានឲ្យដឹងថា ឧបទ្ទវហេតុនេះ គឺបណ្តាលមកពីបញ្ហាឧបករណ៍ ។

 

សូមបញ្ជកា់ថា បើតាមការលើកឡើងរបស់ លោក Jason Mikesell ស្នងការខេត្ត Teller បានឱ្យដឹងថា មនុស្សចំនួន១១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានកុមារចំនួន ២នាក់ផងដែរ ។

លោក Mikesell បានលើកឡើងថា មនុស្សចំនួន១២នាក់ ដែលនៅជាប់គាំងនៅក្រោមដី គឺមានសុវត្ថិភាពទេ ។ ក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីនាំយក ពួកគេចេញមកវិញកាលយប់ថ្ងៃព្រហស្បតិ៍ ។

លោក Mikesell បានឱ្យដឹងទៀតថា អ្នកជំនាញផ្នែកសុវត្ថិភាពនៃជណ្តើរយន្ត និងអណ្តូងរ៉ែ ស្ថិតនៅនឹងកន្លែង ដើម្បីត្រួតពិនិត្យសុវត្ថិភាពរបស់ជណ្តើរយន្ត នៅមុនពេលវាត្រូវបានប្រើប្រាស់ ដើម្បីនាំយកអ្នកដែលនៅជាប់គាំង ឡើងមកដល់លើវិញ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ