ហ្សាកាតា៖ លោក Prabowo Subianto នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេ សលទ្ធិប្រ ជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក គឺប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២០ ខែតុលានេះ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAFP នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤។

លោក Prabowo Subianto អ្នកជាតិនិយមវ័យ៧៣ឆ្នាំ ជាអតីតឧត្តមសេនីយ៍ដ៏មានទ្រព្យសម្បត្តិម្នាក់ និងត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិ នឹងធ្វើសច្ចាប្រណិធាននៅសភា មុនពេលធ្វើដំណើរទៅកាន់វិមានប្រធានាធិបតី ដែលលោក ចូកូ វីដូដូ នឹងប្រគល់តំណែងបន្ទាប់ពីកាន់អំណាចមួយទសវត្សរ៍។ 

សូមបញ្ជាក់ថា ចំពោះវិធានការសន្តិសុខត្រូវបានបង្កើននៅក្នុងទីក្រុងហ្សាការតា ដោយមានប៉ូលិស និងទាហានប្រមាណ១០ម៉ឺននាក់ឈរជើងល្បាត រួមទាំងក្រុមរារាំងកុប្បកម្ម អង្គភាពអ្នកលបបាញ់ និងក្រុមប្រឆាំងយន្តហោះគ្មានមនុស្សបើក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ