អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានព្រមានថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានអាចស្លាប់ក្នុងស្ថានភាពរដូវរងាដ៏ធ្ងន់ធ្ងរ បើពួកគេមិនទទួលបានទីជម្រកគ្រប់គ្រាន់នៅពេល ពួកគេឆ្លងកាត់ព្រំដែនពីប្រទេសប៉ាគីស្ថាន។  នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៣។

ប្រជាជនអាហ្វហ្គានីស្ថានជិតកន្លះលាននាក់បានចាកចេញពីប្រទេសប៉ាគីស្ថានតាំងពីដើមខែតុលា នៅពេលរដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាសថាខ្លួននឹងចាប់ខ្លួន និងនិរទេសជនបរទេសដែលខ្លួនបាននិយាយថានៅក្នុងប្រទេសនេះដោយខុសច្បាប់។ភាគច្រើននៃពួកគេគឺមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថាន ។

ការត្រលប់មកវិញដោយបង្ខំកំពុងដាក់សម្ពាធលើប្រទេសអាហ្វហ្គានីស្ថាន និងទីភ្នាក់ងារជំនួយ ដែលកំពុងផ្តល់សេវាកម្មសំខាន់ៗជាច្រើនដូចជាការថែទាំសុខភាពជាដើម។ សីតុណ្ហភាពត្រជាក់កំពុងខិតចូលកាន់តែជិត ហើយស្ថានភាពរស់នៅតាមព្រំដែននៅតែយ៉ាប់យ៉ឺន។ក្រុមគ្រួសារជាច្រើនបានប្រាប់ទីភ្នាក់ងារនេះថា ពួកគេព្រួយបារម្ភថា សីតុណ្ហភាពរដូវរងាកាន់តែត្រជាក់ខ្លាំងនៅក្នុងតំបន់មួយចំនួន ជាពិសេសតំបន់ភ្នំ ដែលអាចរារាំងពួកគេមិនឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញភ្លាមៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ