អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានចេញអនុក្រឹត្យមួយទៀត ដោយដាក់ការរឹតបន្តឹងបន្ថែមទៀតលើស្ត្រីអាហ្វហ្គានីស្ថាន និងដាក់ទោសទណ្ឌលើសម្លៀកបំពាក់របស់ពួកគេដោយតម្រូវឱ្យស្ត្រីទាំងនោះបិទមុខនៅទីសាធារណៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។

ក្រសួងថ្មីរបស់តាលីបង់ សម្រាប់ការផ្សព្វផ្សាយគុណធម៌  បានប្រកាសកាលពីថ្ងៃសៅរ៍ថា វាត្រូវបានតម្រូវឱ្យស្ត្រីអាហ្វហ្គានីស្ថានទាំងអស់ពាក់ក្រម៉ារុំក្បាល។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានកំណត់អត្តសញ្ញាណ ពណ៌ខៀវនៃក្រម៉ារុំក្បាលថាជាជម្រើសល្អបំផុត”។ 

លោក Akif Muhajir អ្នកនាំពាក្យក្រសួងបាននិយាយថា បុគ្គលិករដ្ឋាភិបាលដែលបំពានលើច្បាប់ហ៊ីយ៉ាបនឹងត្រូវបណ្តេញចេញ។ហើយអាណាព្យាបាលបុរសដែលមានភរិយាមិនគោរពតាម ការណែនាំនេះប្រសិនបើត្រូវបានរកឃើញ និងត្រូវជាប់ទោសបទល្មើសម្តងហើយម្តងទៀត ហើយ“អាចត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសបន្ថែមទៀត”៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ