ក្រសួងការបរទេសកូរ៉េខាងត្បូង ប្រកាសផ្តល់ជំនួយមនុស្សធម៌ ១លានដុល្លារ ទៅដល់ជនរងគ្រោះ ដោយសាររញ្ជួយដី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន
(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងសេអ៊ូល នឹងផ្ត ល់ជំនួយមនុស្សធម៌ចំនួន ១លានដុល្លារ ទៅដល់ជនរងគ្រោះ ដោយសាររញ្ជួយដី នៅក្នុង ប្រទេ សអា ហ្វហ្កានីស្ថាន ដែលបានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់ និងបង្កឱ្យរបួសយ៉ាងហោច ១,៥០០នា ក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានABC នៅថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២ ០២២។
ដោយឡែក ក្នុងថ្ងៃដដែលនេះអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនឯណោះវិញ បានប្រកាសថា រដ្ឋាភិ បាលជប៉ុន ក៏គ្រោងនឹងផ្តល់ជំនួយដល់ប្រទេសអាហ្វហ្កានីស្ថានផងដែរ ខណៈខាងរដ្ឋាភិបាលកំពុងស ម្របសម្រួលលើមធ្យោបាយ ដើម្បីផ្តល់ការជួយគាំទ្រដែលចាំបាច់ឱ្យបានជាបន្ទាន់ ក៏ដូចជាធ្វើការស្ទាប ស្ទង់វាយតម្លៃ ទៅលើស្ថានការណ៍ ដើម្បីកំណត់ពីតម្រូវការរបស់អាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារលើតំបន់ ភាគខាងកើតអាហ្វហ្កានីស្ថាន ចម្ងាយប្រមាណជា ១៦០គីឡូម៉ែត្រ ពីភាគ អាគ្នេយ៍រដ្ឋធានីកាប៊ុល និងក្បែរព្រំដែនជាមួយប៉ាគីស្ថាន៕SP