អាមេរិក ៖ យោធាអាមេរិក បានឱ្យដឹងថាខ្លួនបានកម្ទេចដ្រូនសមុទ្រ ២គ្រឿងរបស់ក្រុមហ៊ូទីយេម៉ែន ក្នុងសមុទ្រក្រហម ព្រមទាំងដ្រូនមួយគ្រឿង និងរ៉ាដា ៧គ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFPនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤។
ទីបញ្ជាការកណ្ដាលយោធាអាមេរិក ឬហៅកាត់ថា CENTCOM បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ កងកម្លាំងបានកម្ទេចដ្រូនមួយគ្រឿងដោយជោគជ័យ នៅលើតំបន់សមុទ្រក្រហម»។ CENTCOM បានបន្ថែមថា កងកម្លាំងអាមេរិក ក៏បានកម្ទេចដ្រូនសមុទ្រ ២គ្រឿង បូកបន្ថែមទាំងរ៉ាដា ៧គ្រឿងរបស់ក្រុមហ៊ូទីផងដែរ នៅក្នុងតំបន់មួយគ្រប់គ្រងដោយក្រុមឧទ្ទាមមួយនេះ ក្នុងប្រទេស យេម៉ែន។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទី ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំក្នុងប្រទេសយេម៉ែន បានដឹកនាំការវាយប្រហារលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង