លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែននឹងមិនអាចប្រើមីស៊ីល ATACMS បានឡើយបើគ្មានការចូលរួមដោយផ្ទាល់ ពីចារកម្មនិងជំនាញយោធាលោកខាងលិច
រុស្ស៊ី៖ ក្រោយមានការចុះផ្សាយលើការផ្តល់សិទ្ធពី រដ្ឋបាលលោក ចូ បៃដិន ឱ្យអ៊ុយក្រែន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ជាការឆ្លើយតបលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែននឹងមិនអាចទៅរួចឡើយបើគ្មានការចូលរួមដោយផ្ទាល់ពីចារកម្មនិងជំនាញយោធាលោកខាងលិច។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤ថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រសិនបើមានការវាយប្រហារបែបនេះមែន នោះមានន័យថា ប្រទេសណាតូកំពុងមានសង្គ្រាមជាមួយរុស្ស៊ីហើយ។
លោក Peskov លើកឡើងថា ការសម្រេចចិត្តរបស់លោកបៃដិន ឲ្យអ៊ុយក្រែនវាយចូលជ្រៅក្នុងដីរុស្ស៊ី នឹងជាការបង្កើនភាពតានតឹងនិងស្ថានភាពថ្មី ទាក់ទងនឹងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងជម្លោះនេះ។ជុំវិញរឿងនេះ សូម្បីសមាជិកសភាជាន់ខ្ពស់រុស្ស៊ី ក៏គំរាមដែរថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន អាចបង្កជាការផ្ទុះសង្គ្រាមលោកលើកទី៣ និងការវិនាសសាបសូន្យនៃរដ្ឋអ៊ុយក្រែនទាំងស្រុង។
ការសម្រេចចិត្តរបស់លោក បៃដិន គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយកើតឡើងស្របពេលលោក ហៀបនឹងចាកចេញពីតំណែងទៅហើយ។
ប្រភពជាច្រើនបានឲ្យដឹងថា អ៊ុយក្រែន នឹងបើកការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីល ATACMS ដែលមានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រនេះឯង៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង