បរទេស៖ត្រីបាឡែនបានជាប់គាំងនៅលើកោះ Chatham និង Pitcairnក្នុងប្រទេសញូហ្សាឡែន ក្នុងរ​យៈពេល៤ថ្ងៃ ហើយបណ្តាលឱ្យងាប់នៅតាមឆ្នេរនោះ។នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មា​នRTនៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២២។

 

ទីប្រឹក្សាបច្ចេកទេសសមុទ្របាននិយាយថា "ដោយសារតែហានិភ័យនៃការវា​យប្រហាររបស់ត្រី​ឆ្លាម​មកលើ​​មនុស្ស និងត្រីបាឡែន ត្រីបាឡែនដែលនៅរស់រានមានជីវិតត្រូវបាន euthanised ដោ​យក្រុមបណ្តុះបណ្តាលរបស់យើងដើម្បីការពារការរងទុក្ខបន្ថែមទៀត" ។

 

 នាយកដ្ឋានអភិរក្សបាននិយាយថា ត្រីបាឡែនចំនួន២៣២ ក្បាលបានជាប់គាំងនៅថ្ងៃសុក្រនៅឯឆ្នេរ Tupuangi និង២៤៥ ក្បាលទៀតនៅឯឆ្នេរសមុទ្រ Waihere កាលពីថ្ងៃចន្ទ។

សូមបញ្ជាក់ថា ត្រីបាឡែនដែឡងាប់នេះកើតឡើងពីរសប្តាហ៍បន្ទាប់ពីត្រីបាឡែនប្រហែល ២00 ក្បាលបានស្លាប់នៅក្នុងប្រទេសអូស្ត្រាលីបន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរ Tasmanian ដាច់ស្រ​យាលមួយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ