អ៊ីតាលីអនុញ្ញាតឱ្យជនចំណាកស្រុកបរទេសមានជំងឺ១៤៤ក្នុងកប៉ាល់មនុស្សធម៌ យូម៉ែននិធីចុះចតដើម្បីព្យាបាល
អ៊ីតាលី៖ អ៊ីតាលីបានឱ្យដឹងថា ខ្លួនបានអនុញ្ញាតឱ្យក្រុមអនីថិជននិងអ្នក ជំងឺដែលកំពុងតែត្រូវការព្យា បាលចំបាច់ ធើ្វកា រចុះចតពីកប៉ាល់ដឹកជនចំណាកស្រុក Geo Barents របស់ក្រុមអង្គការមនុស្សធម៌ ប្រទេសន័រវេស នៅក្នុងទីក្រុងកំពង់ផែ Catania នៃដែនកោះស៊ីស៊ីលី ។
ក្នុងកប៉ាល់ដឹកជនចំណាកស្រុករបស់អង្គការមនុស្សធម៌ផ្ទុកជនចំណាកស្រុកសរុបជិត ១០០០ នាក់ ភាគច្រើនគឺពលរដ្ឋអាហ្រិ្វកដែលព្យាយាមធើ្វដំណើរកាត់សមុទ្រមេឌីទែរ៉ាណេទាំងប្រថុយប្រថានតាមទូកដើម្បីចូលមកកាន់ទឹកដីអឺរ៉ុប ត្រូវបានគេជួយសង្គ្រោះនៅតាមផ្លូវ និងបានស្ថិតនៅក្នុងដែនទឹករបស់ប្រទេសអ៊ីតាលីអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីរងចាំការអនុញ្ញាតពីរដ្ឋាភិបាលស្តាំនិយមដែលទើបនឹងជាប់ឆ្នោតថ្មីរបស់ប្រទេសអ៊ីតាលីមុននឹងត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងលក្ខខណ្ឌខាងលើ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលអ៊ីតាលីក៏ធ្លាប់បានអនុញ្ញាតឱ្យក្រុមអនីតិជននិងអ្នកដែលកំពុងត្រូវការថែទាំសុខភាពជាបន្ទាន់ សរុបចំនួន១៤៤ នាក់ក្នុងចំណោមអ្នកដំណើរសរុប ១៧៩នាក់ពីក្នុងកប៉ាល់មនុស្សធម៌ Humanity one ជាកប៉ាល់មួយផ្សេងទៀតរបស់អង្គការមនុស្សធម៌ (MSF) ចូលចតនៅកំពង់ផែ Catania ការណ៍នេះបានធើ្វឱ្យចំនួនជនចំណាកស្រុកសរុបដែលត្រូវបានអនុញ្ញាតឱ្យចុះចតនៅលើទឹកដីរបស់ប្រទេសអ៊ីតាលីមានការកើនឡើងគួរឱ្យកត់សម្គាល់៕