អ៊ីតាលី៖ យោងតាមការិយាល័យប្រធានាធិបតីអ៊ីតាលីបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានលាលែងពីតំណែងជាផ្លូវការហើយបន្ទាប់ពីរដ្ឋាភិបាលចម្រុះ រួបរួមជាតិ របស់គាត់ បានដួលរលំ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

កាលពីសប្តាហ៍មុន លោក Draghi បានប្រកាសលាលែងពីតំណែង បន្ទាប់ពីសមាជិកម្នាក់នៃសម្ព័ន្ធភាព រួបរួមជាតិរបស់គាត់ គឺចលនាផ្កាយប្រាំបដិសេធមិនចូលរួមក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្ត លើ រដ្ឋាភិបាល ។នៅក្នុងសុន្ទរកថាទៅកាន់ព្រឹទ្ធសភាកាលពីពេលកន្លងទៅ លោក Draghi បានធ្វើការអង្វរសម្រាប់ការរួបរួម និងកំណត់បញ្ហាជាបន្តបន្ទាប់ដែលប្រទេសអ៊ីតាលីកំពុងប្រឈមមុខ ចាប់ពីសង្រ្គាមនៅអ៊ុយក្រែន រហូតដល់វិសមភាពសង្គម និងការកើនឡើងតម្លៃ។

សូមបញ្ជាក់ថា លោក Draghi វ័យ ៧៤ ឆ្នាំដែលជាអតីតប្រធានធនាគារកណ្តាលអឺរ៉ុប បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលីនៅខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលប្រទេសនេះកំពុងតស៊ូជាមួយនឹងអស្ថិរភាពសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ