រាជរដ្ឋាភិបាល រៀបចំឡានក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
2 សប្ដាហ៏ មុន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមរថយន្តក្រុងដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះដោយឥតគិតថ្លៃ។
សម្តេចធិបតី បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរដ្ឋាភិបាលរៀបចំឡានក្រុងចំនួន ៤៩៧គ្រឿង ខណៈដែលឆ្នាំនេះរដ្ឋាភិបាលនឹងរៀបចំឱ្យមានឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា សម្តេចធិបតី នាយករដ្ឋមន្រ្តី ថ្លែងឱ្យដឹងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ៕