(ចិន)៖ ចិនមានផែនការបញ្ជូនបេសកកម្មយានរុករកចំនួន៣ ទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីបានរកឃើ ញរ៉ែឋានព្រះចន្ទថ្មីមួយដែល អាចនឹង ត្រូវបានប្រើជាប្រភពថាមពលនៅពេលអនាគត។ នេះបើតាម ការ ចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។
សម្រាប់ការប្រជែងគ្នាផ្នែកទីអវកាសរវាងចិន និងសហរដ្ឋអាមេរិក មានសន្ទុះកាន់តែខ្លាំងឡើង ក្រោយរដ្ឋបាលជាតិអវកាសចិន បានយល់ព្រមបញ្ជូន យានរុករកចំនួន៣គ្រឿង ទៅកាន់ឋានព្រះចន្ទ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការសម្រេចចិត្តបែបនេះធ្វើឡើង បន្ទាប់ពីចិនបានក្លាយជា ប្រទេសទី៣ ដែលបានរកឃើញរ៉ែឋានព្រះចន្ទ ថ្មីមួយដែលត្រូវបានគេដាក់ឈ្មោះឱ្យថា ឆាងអឺសាយ (Changesite-(Y))។
គួរបញ្ជាក់ថា បេសកកម្ម ឆាងអឺ៥ (Chang'e-5) របស់ចិនបាននាំ យកសំណាកមួយចំនួនពីឋានព្រះចន្ទមកផែនដី កាលពីឆ្នាំ២០២០ ហើយនៅពេលនោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Global Times បាន ហៅសំណាកទាំងនោះថា «រ៉ែផូស្វាត» ព្រមទាំងមានផ្ទុកសារធាតុអេ លីល្យូម៣(helium-3) ដែលអាចនឹ ងត្រូវបានប្រើប្រាស់ជាថាមពល នៅពេលអនាគត៕SP
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង