ប៉េរូ៖ នគរបាលបង្ក្រាបកុបកម្មបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបា លក្នុងការរំជើបរំជួលថ្មីនៅក្នុងរដ្ឋធានីរបស់ប្រទេសប៉េរូ ហើយរដ្ឋមន្ត្រីក្រសួងមហារផ្ទៃរបស់ប្រទេសនេះបាននិយាយថា មកទល់នឹងពេលនេះពុំទាន់មើលឃើញពីសញ្ញាធូរស្រាល នៃភាពចលាចលក្នុងប្រទេសនៅឡើយទេ។

ក្រុមបាតុកររាប់រយនាក់បានដើរក្បួនតវ៉ានៅកណ្ដាលរដ្ឋធានីលីម៉ាកាលពីថ្ងៃចន្ទ ដើម្បីទាមទារឲ្យលោកស្រីប្រធានាធិបតី Dina Boluarte ចុះចេញពីតំណែង ដោយក្រុមបាតុករមួយចំនួនបានស្រែកថា ឃា តក Dina រហូតទាល់តែនគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក។ វិបត្តិនេះបង្កឡើងដោយការទម្លាក់ប្រធា នាធិបតីឆ្វេងនិយម និងជនជាតិដើមភាគតិចលោក Pedro Castillo ចេញពីតំណែងកាលពីដើមខែមុន ភាគច្រើនកើតចេញពីការមិនស្មើភាពគ្នារវាងឥស្សរជនក្នុងទីក្រុងរបស់ប្រទេសប៉េរូ និងជនជាតិដើមភាគ តិចជនបទក្រីក្រនៅតំបន់ភ្នំអង្គ ភាគខាងត្បូង ដែលបានមើលឃើញលោកម្នាក់ក្នុងចំណោមមនុស្សជា ច្រើន ដែលគិតតែពីប្រយោជន៍ខ្លួនឯង។


ភាពរំជើបរំជួលនេះបានបណ្ដាលឲ្យមនុស្ស ៤៦នាក់ស្លាប់នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ នគរបាលប៉េរូបានចាប់ខ្លួនមនុស្សជាង ២០០នាក់ដោយចោទប្រកាន់ពីបទព្យាយាមចូលដោយខុស ច្បា ប់ ទៅក្នុងបរិវេណសាកលវិទ្យាល័យដ៏ធំមួយក្នុងទីក្រុងលីម៉ា។

 បន្ទាប់ពីការប្រមូលផ្ដុំដ៏ធំកាលពីសប្ដាហ៍មុនក្នុងរដ្ឋធានីលីម៉ា គម្រោងជួបជុំមួយទៀតគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ដោយក្រុមបាតុករទាមទារឲ្យលោកស្រីប្រធានាធិបតី Boluarte ចុះចេញពីតំណែង ទោះបី ជាក្រុមអាជ្ញាធរបានប្រកាសឲ្យដាក់រដ្ឋក្នុងគ្រាអាសន្នក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ