បរទេស៖ ក្រសួងសុខាភិបាលប្រទេសឡាវបានរាយការណ៍ថា កាលពីថ្ងៃច័ន្ទថាខ្លួនគ្មានករណីថ្មីនៃជំងឺកូវីដ១៩ក្នុងសហគមន៍ថ្មីទេ។ វាជាថ្ងៃដំបូងដែលមិនមានការឆ្លងក្នុងសហគមន៍ក្នុងរយៈពេលជាង ៤០ថ្ងៃមកនេះ ចាប់តាំងពីមានការចាប់ផ្តើមនៃរលកទីពីរនៃការផ្ទុះការរាលដាលជំងឺកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The star កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១។


កាលពីថ្ងៃទី ៣១ ខែឧសភា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវបាននិយាយថា បានរកឃើញករណីឆ្លងតែមួយប៉ុណ្ណោះក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលជាករណីនាំចូលដែលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កពេលចូលមកដល់ប្រទេសឡាវ។ នេះអាចចាត់ទុកថាជាជោគជ័យជាលើកដំបូងរបស់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។


គួរជម្រាបផងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ប្រទេសឡាវបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនខ្លួន ៨៧២,០៧០នាក់ ដោយក្នុងនោះមានប្រជាជនចំនួន ២១៤,១១៥នាក់បានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ។

សូមបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ ករណីសរុបនៃជំងឺកូវីដ-១៩ នៅប្រទេសឡាវមានចំនួន ១,៩១២នាក់ ដោយក្នុងនោះមាន ១,៥៤៣នាក់ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ និងស្លាប់ ៣ នាក់៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ