ឡាវ៖ ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​ បាន​ប្រគល់​ជនសង្ស័យ​ពាក់ព័ន្ធនឹងការឆបោកតាម​អ៊ីនធឺណិត​ចំនួន១៦៤នាក់​ ទៅ​ប៉ូលិស​ចិន​កាលពិ​ថ្ងៃ​ចន្ទទី១១​កញ្ញា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Wattay ក្នុង​រដ្ឋធានី​វៀងចន្ទន៍។យោងតាមទស្សនាវដ្តីសន្តិសុខឡាវចេញផ្សាយនៅថ្ងៃទី ១២ ខែកញ្ញ ឆ្នាំ២០២៣។

 

ជនសង្ស័យ​ពីបទឆបោក​ចំនួន​១៦៤​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​១៣​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីតាំង​ផ្សេង​ៗ​ក្នុង​ប្រទេស​ឡាវ​។ ក្នុង​ចំណោម​អ្នក​ឆបោក​ទាំង​៧៧​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​វៀងចន្ទន៍ ៤៦​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណ​មាស ​ក្នុង​ខេត្ត្ត​បកែវ ២២​នាក់​នៅ​ខេត្ត្ត​វៀងចន្ទន៍ និង​១៩​នាក់​នៅ​ខេត្ត្ត​សុវណ្ណ​ខេត្ត។ យោងតាមទស្សនាវដ្តីសន្តិសុខឡាវ (Lao Security Magazine) ជនសង្ស័​យដែ​លត្រូ​​វបា​នចោទប្រកាន់​ពីបទបោកប្រាស់ពលរដ្ឋចិន តាមរយៈការប្រើប្រាស់ប្រព័ន្ធទូរគមនា​គមន៍​ឆ្លងព្រំ​ដែន ត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសចិន ដើម្បីស៊ើបអង្កេតបន្ថែមទៀត។

 

ពិធីប្រគល់នេះ មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក ម៉ក់ វិឡៃផុន អនុប្រធាននាយកដ្ឋាន​ទំនាក់ទំន​ងបរទេស នៃក្រសួងសន្តិសុខសាធារណៈ (MOPS) និងលោកវរសេនីយ៍ឯក យ៉ាង វ៉ាន់ហ្វាង Yang Wan Fang ប្រធាននាយកដ្ឋានស៊ើបអង្កេតនៃក្រសួងសន្តិសុខសាធារណៈចិន និងមន្ត្រីប៉ូលិស​ពាក់ព័ន្ធផ្សេងទៀត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ