សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសពន្យារពេលរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ភ្លាមៗ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីបង្ការជំងឺកូវីដ-១៩។

តាមគម្រោងការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គ្រោងធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៤-១៥ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ។ ចំណែកការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ គឺគ្រោងធ្វើការប្រកួត ចាប់ពីថ្ងៃទី១៦-២០ ខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្លៃកំណត់ធ្វើតេស្ដសំណាកលើកទី២ គឺមានអ្នកពាក់ព័ន្ធរហូតដល់ ១,១៤០នាក់ ក្នុងនោះមានអ្នកតេស្ដវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣នាក់ បន្ថែមលើអង្គរក្សផ្ទាល់របស់គណៈប្រតិភូហុងគ្រី ដែលបានរកឃើញមុនគេ។ អ្វីដែលពិសេសអង្គរក្សរូបនោះ ក៏ធ្លាប់មានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយកីឡាករ និងបុគ្គលិកសរុបចំនួន ៧នាក់ ក្នុងពហុកីឡដ្ឋានជាតិទៀតផង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ