ម៉ាឡេស៊ី៖  រថភ្លើងមួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន២១៣នាក់ បានបុកជាមួយរថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងទៀត នៅក្នុងផ្លូវរូងក្រោមដី ជិតអគារភ្លោះ Petronas Towers វេលាម៉ោងប្រហែល២០និង៤៥នាទី (ម៉ោងនៅម៉ាឡេស៊ី)។នេះបើតាមការបញ្ជាក់ពីប៉ូលីសម្នាក់ ប្រាប់ដល់អ្នកសារព័ត៌មាន។

រថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងនោះ គឺទើបតែត្រូវបានជួសជុល ហើយកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវតែមួយ។

ក្នុងនោះលោកអធិការ ខណ្ឌMohamad Zainal Abdullah បានបញ្ជាក់បន្ថែមថា គ្មានសញ្ញាណាមួយបង្ហាញថា ហេតុការណ៍នេះបង្កឡើងដោយចេតនារបស់មនុស្សនោះទេ។

ហើយករណីនេះប៉ូលីសកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុ ប៉ុន្តែយើងសង្ស័យថា ប្រហែលជាមានការទាក់ទងគ្នាមិនច្បាស់លាស់ ពីមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការរបស់រថភ្លើង”។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង២១៣នាក់ មាន៤៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ១៦៦នាក់ផ្សេងទៀត រងរបួសស្រាល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ