ក្រុមអ្នកស្ម័គ្រចិត្ត ធ្វើការប្រមូលធាតុ អ្នកស្លាប់ដោយសារកូវីដ១៩ ក្រោយបងប្អូនសាច់ញាតិមិនហ៊ានមកយកទៅផ្ទះដោយខ្លាចឆ្លងទៅសមាជិកគ្រួសារ
ឥណ្ឌា៖ បើតាមសារព័ត៌មាន REUTERS បាវផ្ទុកធាតុរបស់ជនរងគ្រោះដែលបានស្លាប់ដោយជំងឺ កូវីដ១៩ ត្រូវបានគេប្រមូលទុក នៅឯកន្លែងបញ្ចុះសពមួយនៅទីក្រុងញូវដេលីប្រទេសឥណ្ឌា។
អ្នកស្ម័គ្រចិត្ត Ashish Kashyap បានប្រមូលយកធាតុ នៃអ្នកស្លាប់ដែលមិនដែលមិនមានអ្នកមកយក ព្រោះសាច់ញាតិពួកគេខ្លាច មានការឆ្លងរាលដាលទៅដល់គ្រួសារ ក៏ដូចជាភូមិរបស់គេ ។លោក Kashyap បានបន្តថា ក្រោយប្រមូលយកធាតុទាំងនេះរួចហើយ គេនឹងយកដាក់ក្នុងទន្លេ Ganges។
អ្នកគោរពបូជាសាសនាហិណ្ឌូដែលបានស្លាប់ ត្រូវយកធាតុទៅ ដាក់ក្នុងទន្លេរដែលត្រូវបានគេចាត់ទុកថាជាកន្លែងសក្ការៈបូជា ។"ក្នុងកំឡុងពេលមានរោគរាតត្បាតនេះសាច់ញាតិរបស់ជនរងគ្រោះទាំងនេះបានបោះបង់ចោលពួកគេ។ ទោះយ៉ាងណាអង្គការរបស់យើងប្រមូលអដ្ឋិធាតុទាំងនេះពីកន្លែងបូជាសពទាំងអស់ហើយធ្វើពិធីសាសនាចុងក្រោយនៅហាឌីដដើម្បីឱ្យពួកគេទទួលបានសេចក្ដីសង្គ្រោះពីព្រះ" ។
លោក Kashyap បានបន្តថាគាត់និងក្រុមអ្នកស្ម័គ្រចិត្តដទៃទៀតបានប្រមូលផេះនិងបំណែកឆ្អឹងដោយ លាងសម្អាតដោយទឹកដោះគោនិងទឹកហើយធ្វើការបួងសួង។ បន្ទាប់មកពួកគេនឹងយកផេះទៅទីក្រុងប រិសុទ្ធហាឌីវ៉ានៅតាមច្រាំងគង្គា ។លោក Vijay Sharma សមាជិកម្នាក់ទៀតនៃក្រុមនេះបាននិយា យ ថាពួកគេបានធ្វើពិធីនេះអស់រយៈពេលជិត ២ ទសវត្សមកហើយសម្រាប់ជួយដល់ សាកសពដែលគ្មាន បងប្អូនសាច់ញាតិឬ ក្រីក្រពេកមិនមានលទ្ធភាពក្នុងការធ្វើពិធីនេះ។
លោកបាននិយាយថាកាលពីឆ្នាំមុនពួកគេបានប្រមូលផេះមនុស្សស្លាប់ចំនួន ៣.៧០០ នាក់ហើយឥឡូវនេះតួលេខត្រូវបានគេរំពឹងថានឹងមានចំនួនទ្វេរដង៕SP