(មានវីដេអូ) អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន លាន់មាត់ថា ៖ ស្រុកយើង សម្បូរណាស់សំរាម មិនថាក្នុងទឹក ឬលើគោកនោះទេ
បើតាមហ្វេសបុកផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០បានរៀបរាប់ថា«ភ្លៀង មួយមេយប់មិញ សំរាមចូលពេញ អូស្ដេចមឹក ផ្លូវ ៣០១ កុំអីចូលពេញសមុទ្រទៀត។ ស្រុកយើង សំបូរណាស់សំរាម មិនថាក្នុងទឹក ឬលើគោកនោះទេ ។ អនាម័យ នាំមកនូវសុខភាពល្អ ។»
ការលើកឡើងនេះអមជាមួយរូបភាព សំរាមជាច្រើនហូរតាមទឹក ទើជាប់នឹងសំណាញ់ចាប់សំរាមដែលរដ្ឋបាលខេត្តបាន ធ្វើឡើងដើម្បីកុំអោយហូរពីស្ទឹងបឹង ទៅសមុទ្រដោយបង្ករឱ្យប៉ះពាល់សោភ័ណ្ឌភាពរបស់សមុទ្រខ្មែរទាំងមូល។ការបង្ហាញរូបភាពប៉ុន្មានសន្លឹកនេះហាក់បង្ហាញនូវចំណេះដឹងរបស់ពលរដ្ឋខ្មែរមួយចំនួនដែលពុំទាន់ចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅឡើយដែលបណ្តោយឱ្យសំរាមកកស្ទះ រាយប៉ាយគ្មានសណ្តាប់ធ្នាប់ជាបន្តបន្ទាប់។
គួរបញ្ជាក់ថាកាលពីពេលកន្លងទៅ លោក គួចចំរើន អភិបាលខេត្តព្រះសីហនុផ្ទាល់ក៏បានអំពាវនាវជាច្រើនលើកច្រើនសារ ឱ្យមានការទុកដាក់ វេចខ្ចប់សំរាមអោយបានល្អទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បាន រៀបចំធុងសំរាមដាក់ជាច្រើនកន្លែងមិនថា នៅតាមតំបន់សមុទ្រ ទីក្រុង និងតាមរមណីដ្ឋាននានាជាច្រើនកន្លែងផងដែរ៕SP