ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍ទទួលបានឱ្យដឹងថា មានអ្នកទោសជាស្រីៗចំនួន១៤៦នាក់ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តព្រះសីហនុ ផ្ទេរទៅពន្ធនាគារខេត្តកំពត ជាបណ្តោះអាសន្ន ក្រោយពីរកឃើញមានករណីវិជ្ជមានកូវីដ-១៩ នៅក្នុងពន្ធនាគារ ។

យ៉ាងណាមិញ ស្ត្រីអ្នកជាប់ឃុំទាំង ១៤៦ នាក់នោះ ត្រូវបានផ្ទេរទៅពន្ធនាគារខេត្តកំពតជាបណ្តោះអាសន្ន ក្រោយលទ្ធផលតេស្ត គឺអវិជ្ជមានកូវីដ-១៩ ។


បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានកោះសន្តិភាពឱ្យដឹងថា ពិតជាមានការជម្លៀសអ្នកទោសជានារីជិត ១៥០ ពីពន្ធនាគារខេត្តព្រះសីហនុ ទៅផ្ញើនៅពន្ធនាគារខេត្តកំពត ពិតមែន គឺតាំងពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១៣.៣០ ចេញពីខេត្តព្រះសីហនុ ទៅផ្ញើទុកនៅពន្ធនាគារខេត្តកំពត។

សូមបញ្ជាក់ថា សមត្ថកិច្ចបានធ្វ ការជម្លៀសអ្នកទោស នេះបានកើតមានឡើងក្រោយពីមានអ្នកទោសផ្នែក បុរសចំនួន ៤៦នាក់ កើតជំងឺកូវីដ១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ