យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងរបស់ចិន ចូលលុកលុយទ្រង់ទ្រាយធំចូលដែនអាកាសតៃវ៉ាន់
3 ឆ្នាំ មុន
យន្តហោះទម្លាក់គ្រាប់បែកប្រភេទH-6Kរបស់ចិនចំនួន៨គ្រឿងនិងយន្តហោះចម្បាំងប្រភេទJ-16ចំនួន៤គ្រឿង បានបំពានចូលលើជ្រុងភាគនិរតីនៃតំបន់ការពារដែនអាកាសតៃវ៉ាន់ នៅថ្ងៃទី២៣ខែមករាឆ្នាំ២០២១។ ភ្លាមៗកងទ័ពអាកាសតៃវ៉ាន់ផ្តល់សញ្ញាព្រមានដល់កងទ័ពអាកាសចិនឲ្យចាកចេញ ហើយបានដាក់ពង្រាយមីស៊ីល ដើម្បីឃ្លាំមើលការចូលលុកលុយដោយក្បួនយន្តហោះទ័ពអាកាសចិនទាំងនេះ។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិតៃវ៉ាន់។
ប្រទេសចិនដែលអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនបានធ្វើការហោះហើរស្ទើរតែរាល់ថ្ងៃ លើដែនទឹកផ្នែកភាគខាងត្បូងនៃកោះតៃវ៉ាន់និងកោះPratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅសមុទ្រចិនខាងត្បូងក្នុងប៉ុន្មានខែថ្មីៗនេះ។
ទោះយ៉ាងណាក៏ដោយជាទូទៅចិនប្រើយន្តហោះឈ្លបយកការណ៍តែ១ឬ២ គ្រឿងប៉ុណ្ណោះ។ ដូច្នេះតៃវ៉ាន់ចាត់ទុកថាវត្តមានយន្តហោះប្រយុទ្ធដ៏ច្រើនរបស់ចិន នៅក្នុងបេសកកម្មថ្មីនេះ គឺជារឿងមិនធម្មតាឡើយ៕