ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា ការជនជាតិភាគតិចប្រដាប់អាវុធ ទទួលបានមូលនិធិគាំទ្រ ពីប្រភពចំណូលនៃការជួញដូរគ្រឿងញៀន
មីយ៉ាន់ម៉ា ៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចោទប្រកាន់ថា ការវាយលុកដ៏ធំមួយនៅភាគឦសា នរបស់ប្រទេសដោយសម្ព័ន្ធភាពនៃអង្គការជនជាតិភាគតិចប្រដាប់អាវុធ ត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយ ប្រាក់ចំណេញដែលរកបានមកពីការជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកា។
ការចោទប្រកាន់ដែលធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក មីន អ៊ុងឡាំង បានកើតឡើងប ន្ទាប់ពីរដ្ឋាភិបាលរបស់លោកបាត់បង់ការគ្រប់គ្រងលើតំបន់មួយចំនួន ខណៈការវាយប្រយុទ្ធគ្នា នៅតែបន្តយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងជាច្រើននៅក្នុងតំបន់ព្រំដែនភាគឦសានរបស់ប្រទេស។
កាលពីថ្ងៃទី២៧ ខែតុលា កងទ័ពអារ៉ាកាន (Arakan), កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា និងកងទ័ពរំដោះជាតិ Ta'ang ដែលដាក់ឈ្មោះខ្លួនឯងថាជាសម្ព័ន្ធបងប្អូនបីនាក់ បានបើកការវាយលុក នៅរដ្ឋ Shan ភាគខាងជើង។ យោធាបានទទួលស្គាល់ថា បាត់បង់ការគ្រប់គ្រងទីក្រុងចំនួនបីនៅភា គខាងជើងរដ្ឋ Shan រួមទាំងចំណុចឆ្លងកាត់ព្រំដែនដ៏សំខាន់សម្រាប់ពាណិជ្ជកម្មជាមួយប្រទេសចិន ប៉ុន្តែមិនបានពន្យល់ពីមូលហេតុ ដែលកងទ័ពបរាជ័យក្នុងការរៀបចំការការពារប្រកបដោយប្រ សិទ្ធភាពនោះទេ៕