មីយ៉ាន់ម៉ា៖ ក្រុមអំបូរភាគតិចជាតិមីយ៉ាន់ម៉ាដែលជាក្រុមជីវពលមួយក្រុម ដែលស្ថិតនៅក្នុងចំណោមក្រុមអំបូរភាគតិចដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសបានធ្វើការឃាត់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនច្រើនជាង១,២០០នាក់ផ្សេងទៀត។

ក្រុមកងជីវពឡបានប្រគល់ជនទំាងអស់នោះទៅឱ្យអាជ្ញាធរចិនតាមច្រករបៀង Panghsang បន្ទាប់ពីរកឃើញថាពលរដ្ឋចិនទំាងអស់នោះមាន ជាប់ពាក់ព័ន្ធទៅនឹងការបើកប្រតិបត្តិការគម្រោងឆបោកតាមប្រព័ន្ធអនឡាញ នេះបើយោងតាមមន្ត្រីម្នាក់ដែលមកពីការិយាល័យសម្របសម្រួលរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន បានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្រៅស្រុកកាលពីចុងសប្តាហ៍កន្លងទៅ។

អំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានក្លាយទៅជាបញ្ហាចាក់ស្រេះដ៏ចម្បងមួយនៅក្នុងតំបន់អាស៊ី ខណៈដែលមនុស្សភាគច្រើនក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួននំាឱ្យធ្លាក់ចូលក្នុងអន្ទាក់លើមុខរបបក្លែងក្លាយជាចុងក្រោយត្រូវបង្ខំពួកគេឱ្យធ្វើការងារស្ថិតនៅក្នុងស្ថានភាពដូចជាទាសករអញ្ចឹងដែរ។

បើផ្អែកតាមរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីខែមុនថា ក្រុមឧក្រិដ្ឋជនអន្ធពាលបានចាប់បង្ខំមនុស្សរាប់សិបពាន់ម៉ឺននាក់នៅពាសពេញតំបន់អាស៊ីភូមិភាគអាគ្នេយ៍ឱ្យចូលរួមក្នុងប្រតិបត្តិការគម្រោងឆបោកតាមអនឡាញ ក្រោមរូបភាពបង្កើតវិនិយោគទុនបនល្បែងខុសច្បាប់ និងទមម្រង់រូបភាពបន្លំភ្នែកជាច្រើនប្រភេទទៀត។

របាយការណ៍ដដែលបានគូសបញ្ជាក់បន្តទៀតថា គ្រាន់តែនៅក្នុងប្រទេសមីយ៉ាន់ម៉ាតែមួយមានជនរងគ្រោះចេញពីការឆបោកតាមអនឡាញរហូតដល់ជាង១សែន២ម៉ឺននាក់ឯណោះ។

ដោយឡែកទីភ្នាក់ងារសារព័ត៌មានស៊ិនហ៊ួ(Xinhua)ផ្លូវការរបស់រដ្ឋចិនឯណោះវិញបានស្រង់របាយការណ៍របស់ក្រសួងសន្តិសុខសាធារណៈចិនបានឱ្យដឹងថា មានក្រុមឧក្រិដ្ឋជនចំនួន៤១នាក់បានរត់គេចខ្លួនចេញពីការតាមប្រម៉ាញ់របស់ក្រសួងយុត្តិធម៌ចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ