លោក ចូបៃដិន៖ អំពាវនាវដល់បណ្តាមេដឹកនាំពិភពលោក ឱ្យឈរជាមួយអ៊ុយក្រែនប្រឆាំងនឹងទង្វើឈ្លានពានរបស់រុស្ស៊ី
អាមេរិក៖ ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកចូបៃដិន (Joe Biden) បានអំពាវនាវដល់បណ្តាមេដឹកនាំពិភពលោក ឱ្យឈរជាមួយអ៊ុ
សុន្ទរកថារបស់លោកបៃដិន បានធ្វើឡើងអំឡុងព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំ និងជាព្រឹត្តិការណ៍ដ៏សំខាន់នៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក ទៅកាន់ទីក្រុងញូវយ៉ក ដោយរួមបញ្ចូលកិច្ចប្រជុំជាមួយប្រមុខនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាលចំនួនប្រាំរូប និងមេដឹកនាំនៃប្រទេសអ៊ីស្រាអ៊ែល និងប្រេស៊ីល។
លោកបៃដិន ដែលមកពីគណបក្សប្រជាធិបតេយ្យ បានប្រមែប្រមូលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅក្នុងគោលការណ៍ឈានមុខគេនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ជុំវិញហេតុផលថា ពិភពលោកត្រូវតែបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពុទីន (Vladimir Putin) ថារុស្ស៊ីនឹងមិនអាចយកឈ្នះលោកខាងលិចបានឡើយ។
នៅក្នុងសុន្ទរកថារបស់លោកបៃដិន ក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីគ្រប់គ្រងទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយលោកបានមានប្រសាសន៍ថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តក្នុងការសហការជាមួយប្រទេសចិន លើបញ្ហាសំខាន់ៗដូចជាកត្តាបម្រែបម្រួលអាកាសធាតុជាដើម ទន្ទឹមគ្នានេះ ក៏មានការជំរុញពីសហរដ្ឋអាម៉េរិកឱ្យទីក្រុងប៉េកាំងគោរពបទដ្ឋានអន្តរជាតិ ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង