ភ្នំពេញ ៖ មុននេះបន្តិច ! នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធចំពោះព័ត៌មានក្លែងក្លាយនេះ និងសូមអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវដើម្បីនាំខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់»។

សូមរំលឹកថា ប៉ុន្មានថ្ងៃនេះជនឆក់ឱកាស ខិលខូច បង្កើតរឿងក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំ ដោយសរសេរព័ត៌មានមិនពិត ពី ឧបនាយករដ្ឋមន្ត្រី ស សុខា មកបង្ហោះម្តងហើយ ម្តងទៀត ទោះបីជាអ្នកពាក្យ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបំភ្លឺ និងធ្វើការបដិសេធក៏ដោយ ក៏ពួកជ្រុលនិយម បង្កអុកឡុកសង្គម ហើយ ក្រសួងមហាផ្ទៃ ក៏ចេញលិខិតថ្កោលទោស ក៏ពួកគេ ប្រឌិតព័ត៌មានមិនពិត ជាបន្តបន្ទាប់។ ដូច្នេះសូមសមត្ថកិច្ចមេត្តា ស៊ើបអង្កេតស្រាវជ្រាវ រកអោយជនជ្រុលនិយមទាំងនេះមកផ្តន្ទាទោស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ