កូរ៉េខាងជើង ៖ បងប្អូនកូរ៉េទាំងពីរមិនដែលត្រូវរ៉ូវគ្នាសោះ ពោលគឺតែងតែប្រឈមមុខដាក់គ្នាមិនចេះ ចប់មិនចេះហើយ។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង បានព្រលយសម្តីថា «កូរ៉េខាងត្បូងនឹងជួប ផលវិ បាកដ៏អាក្រក់ ជុំវិញការទម្លាក់ខិត្តបណ្ណប្រឆាំងរដ្ឋធានីព្យុងយ៉ាង លើដែនដីប្រទេសកូរ៉េខាងជើង»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារទី១៦ ខែកក្កដា។

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បាននិយាយថា យ៉ាងហោចណាស់បាឡុងធំៗចំនួន២៩គ្រាប់របស់កូរ៉េខាងត្បូង ដែលផ្ទុកដោយខិត្តបណ្ណប្រឆាំងរបបព្យុងយ៉ាង ត្រូវបានប្រទះឃើញនៅជុំវិញប្រទេសកូរ៉េខាងជើង ដែលជំរុញឱ្យមានការបិទផ្លូវនៅក្នុងតំបន់ និងបង្កភាពចលាចលដល់អ្នកស្រុកកូរ៉េខាងជើងជាខ្លាំង។ 

សូមបញ្ជាក់ថា កាលពីខែមុន បន្ទាប់ពីកូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមរាប់ពាន់គ្រាប់ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងការតវ៉ាប្រឆាំងនឹងយុទ្ធនាការមួយរបស់អ្នករត់ចោលស្រុកកូរ៉េខាងជើង និងសកម្មជននៅកូរ៉េខាងត្បូង ដែលបានដឹកជញ្ជូនកញ្ចប់ជំនួយ និងខិត្តបណ្ណជាច្រើនដែលរិះគន់របបព្យុងយ៉ាង ឆ្លងកាត់ព្រំដែនដ៏រឹងមាំ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ