ហ្វីលីពីន៖ អាកាសធាតុក្តៅខ្លាំង ឡើងដល់កម្រិតគ្រោះថ្នាក់នៅទីក្រុងចំនួន២៤ នៅប្រទេសហ្វីលីពីន ។ យោងទីភ្នាក់ងារឧតុនិយមហ្វីលីពីនដែលចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ទិន្នន័យថ្មីចុងក្រោយបង្ហាញថា អាកាសធាតុក្តៅពី៤២អង្សាសេរ ទៅ៤៦អង្សាសេរ នៅទីក្រុងQuezon ទីក្រុងDagupan និងទីក្រុងTuguegarao រួមនិងបណ្តាទីក្រុងផ្សេងទៀតជាច្រើន។អាកាសធាតុក្តៅនៅប្រទេសហ្វីលីពីន នៅខែមេសានេះ បានបង្ខំឱ្យសាលារៀនជាច្រើនឱ្យកូនសិស្សរៀនតាមអនឡាញនៅផ្ទះ។

ក្នុងនោះដែរហ្វីលីពីនក៏មានការបារម្ភអាកាសធាតុក្តៅនាពេលវេលាឆ្នាំខាងមុខៗជាបន្តបន្ទាប់នោះ អាចធ្វើឱ្យវិសមភាពអប់រំធ្លាក់ចុះកាន់តែខ្លាំង។ 


សូមបញ្ជាក់ថា កូនសិស្ស នៅតាមបណ្តាសាលារដ្ឋ៧០០០កន្លែង នៅប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនត្រូវបញ្ជូនទៅផ្ទះ ដោយសារអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនៅតំបន់ជាច្រើនដែលក្រុមអ្នកព្យាករណ៍អាកាសធាតុ បានភ្ជាប់បញ្ហានេះទៅនឹងឥទ្ធិពលបាតុភូតអាកាសធាតុអេល នីណូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ